Feeds:
ប្រកាស
មតិ

– A good critical thinker knows how to separate facts from other people’s opinions, how to  examine an issue from all possible sides, how to make rational inferences and how to withhold personal judgement or biase or assumptions.

– Rational critical thinkers are generally the voices of reason in time of panic. The critical thinker has the skills to consider all possible options and solve a problem. The critical thinker remains calm and knows when he/she is right.

– Critical thinker are less likely to fall for tricks because they approach everything with some skepticism (not believing that absolutely everything you are hear, you see or you read is 100% true).

– Critical thinker consider all options before they act. If they need to make a quick decision, they consider the fastest method of achieving their goal. They may even discover a shortcut. Critical thinker use the phrase “work smarter, not harder” and they are always extremely efficient.

– Many of the highest paying jobs require critical thinking skills, such as coming up with effective ideas and making important decisions. Job interviewers often ask applicants questions that test their ability to think critically. Critical thinking skills may also be a deciding factor when someone is looking for a promotion.

– A critical thinker has the self-awareness to know the difference between a rational thought based on careful consideration and an emotional response based on personal bias. By understanding your own perspective, you can also consider the perspective of others and come to a conclusion based on fact(s), not feelings.

– Critical thinkers know how to develop their minds and read quality materials as often as they can. Watching TV does not improve your critical thinking skills – it actually makes them weaker, so you need to invest some real time in reading and educate yourself!

– We have too much information in society and so critical thinking skills help you focus on what matters and what is important. We also have too many option to choose from and so critical thinking skills help you to do what matters.

– Critical thinking helps you avoid false beliefs. Do you believe something because you read it somewhere? Because your family or government or culture told you so? Because it make you feel good? Because you “just believe” it? If so, you probably have many false beliefs. Critical thinking skills can help you avoid those. Who knows? It might even help you form (make/come up with) some true beliefs.

– Critical thinkers can think in “color” instead of “black and white” – because they see many sides of something instead of being close-minded.

– Critical thinkers are more likely to be able to tell if something is the right thing to do, because they can look at things objectively.

REMEMBER The saying ” Practice Makes Perfect”. You can learn all the Theory You Want About Critical Thinking But if you don’t practice enough… You will never be a Critical Thinker!. – PUC Pen Southea

honor to compass

ការគោរពចំពោះទិសទាំង ៦

១. ទិសបូពា៌ ឬទិសខាងកើត គោរព​ចំពោះ​ឪពុកម្ដាយ​

២. ទិសទក្សិណ​ ឬទិសខាងត្បូង គោរពចំពោះ​គ្រូ​បាអាចារ្យ​

៣. ទិសបស្ចិម ឬទិសខាង​លិច គោរព​ចំពោះ​ប្ដី​-ប្រពន្ធ​

៤. ទិស​ឧត្ដរ​ ឬ​ទិសខាង​ជើង គោរព​ចំពោះ​មិត្ត​

៥. ទិស​ក្រោម​ គោរព​ចំពោះ​អ្នក​ឋានៈទាប

៦. ទិសលើ គោរព​ចំពោះ​អ្នកមាន​ឋានៈ​ខ្ពស់​ ។

– កូនអ្ហើយ​ចូរស្ដាប់​     ពាក្យ​ចាស់​ប្រ​ង​ប្រាប់​   ទិសទាំង​ប្រាំមួយ

បដិបត្ដិ​ឲ្យ​ខ្ជាប់​    គោ​រព​លើក​ស្ទួយ​   ទិស​ទាំង​ប្រាំ​មួយ​    សំ​ដៅ​ដល់​ន័យ​ ។

– បូពា៌​គឺ​កើត​   អ្នក​ផ្ដល់​កំណើត​​    ដល់​កូន​ប្រុស​ស្រី​

គោ​រព​ឱន​អង្គ​   កតញ្ញូ​ខន្តី​   បាន​សុខ​សួស្ដី​   សព្វ​សា​ធុការ​ ។

– ទក្សិណ​គឺ​ត្បូង​   កូន​កុំ​មោះ​ហ្មង​   គ្រូ​បា​អាចារ្យ​

គោ​រព​ឱន​អង្គ​   ឲ្យ​ស្មើ​កេសា​  កូន​ជួប​បញ្ហា​   លោក​ជួយ​ឃ្មាត​ខ្មី ។

– បស្ចិម​គឺ​លិច   កូន​ចាំ​កុំ​ភ្លេច​   ដល់​ប្រពន្ធ​ប្ដី​

គោរព​ឱន​អង្គ​   តម​ពាក្យ​ជេរ​ស្ដី​   មង្គល​សិរី​     ក្ដី​សុខ​មក​បៀត​ ។​

– ឧត្ដរ​គឺ​ជើង​   រាប់​រក​មិត្ត​យើង​  ទុក​ដូច​ជា​ញាតិ​​

គោរ​ព​ដោយ​ស្មោះ​   កុំ​ប្រើ​ល្បិច​ស្នៀត​    រាប់​មើល​មាយាទ​   កុំ​គិត​មាស​ប្រាក់​ ។

-ឯទិស​២ចុង​    ​ទំ​នុក​បម្រុង​   ទៅ​​តាម​ឋានៈ

គឺ​ទិសក្រោម​លើ​   គោរព​គ្រប់​ថ្នាក់​    កូន​កុំ​អុល​អាក់​   ទោះ​អ្នក​ថ្នាក់​តូច ។

– នេះ​កាព្យ​ប្រដៅ​  ទុក​តកូនចៅ​   ជា​កាព្យ​ប្រដូច

ធម្ម​ជាតិ​ឬមនុស្ស​   មុខ​តែ​នឹង​ខូច​   ទន្ទេញ​អេច​អូច   ជា​ជាង​​ស្ងៀម​ស្ដី​ ៕

ដោយ សណ្ដែក​បណ្តុះ ១០រោច ស្រា​ពណ៍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨

 

jasmine-rice-plant

ងើយ​ស្កក ឱន​ដាក់​គ្រាប់​

“បទកាកគតិ”

– ស្រូវ​ងើយ​គឺ​ស្កក​  ដើម​វែង​សណ្តក  បង្ហិ​នក​ម្លាំ​ង

ស្រែ​ធ្វើ​មួយ​ឆ្នាំ​ បាន​ត្រឹម​​មួយ​​ថាំង​  វស្សា​ដល់​ប្រាំង

ផល​តិច​ព្រោះ​ងើយ​ ។

-​ មនុស្ស​ប្រ​ដូច​ស្រូ​​វ​  ចេះ​ដឹង​តែ​ខ្លៅ​   ត្បិត​ចរិត​ឈ្លើយ​

ចេះ​ដឹង​តិច​​តួច​​  ចាស់​សួរ​មិន​ឆ្លើយ​  ឫក​ហី​កន្តើយ​

មិន​គោរព​ចាស់​ ។​

– សេព​មនុស្ស​ធន​នេះ​   គួរ​តែ​ត្រិៈ​រិៈ​​   ច្រើន​តែ​ក្រ​ឡាស់​

ក្រ​ឡាច់​តាម​ចិត្ត​   ព្រោះ​ប្រាក់​មួយ​កាក់​  នាំ​យស​អាម៉ាស់​

គួរ​គេច​ឲ្យ​ឆ្ងាយ ។

– ស្រូ​វ​ឱ​ន​ព្រោះ​គ្រាប់​   ផល​បាន​ច្រើន​គាប់​  ប្រឹង​ធ្វើ​មិន​ស្ដាយ​

ឆី​បាន​មួយ​ឆ្នាំ   មិន​បាច់​ខ្វល់​ខ្វាយ​   គ្រួ​សារ​សប្បាយ​

ពីផល​ស្រូវ​ឱន​ ។

– ប្រៀប​មនុស្ស​នឹង​ស្រូវ​  ឫក​ពា​រ​ត្រឹម​ត្រូវ​  ចេះ​ឱន​លំ​ទោន​

ស្គាល់​ចាស់​ស្គាល់​ក្មេង​   ស្គាល់​មេ​បា​កូន​  សំ​ពះ​អង្គ​ឱន​

គោរព​តាម​ថ្នាក់​ ។

– ផល​មនុស្ស​ធន​នេះ​     ទោះ​ស្ទើរ​​ចំណេះ​   គង់​បាន​យស​ស័ក្ដ​

រក្សា​ទ្រព្យ​គង់​   ចេះ​ទុក​ចេះ​ដាក់​    បាន​យស​បាន​ស័ក្ដ​

គឺ​ស័ក្ដ​មនុស្ស​ល្អ​ ។

– ច្នេះ​ចូរ​កូន​ចាំ​​   នេះ​កាព្យ​បណ្ដាំ​   គេច​ពី​ភាព​ក្រ​

ជា​បុរាណ​ក្បួន   ពេល​យា​ត្រា​ចរ    ទុក​ជា​តំ​ណ

ក្នុង​សង្គម​មនុស្ស​ ៕

ដោយ សណ្តែក​បណ្តុះ ១០ រោច ខែ​ពិសាខ ឆ្នាំមមី ឆស័ក ព.ស២៥៥៨

7

ពង្សសាវតាខ្មែរ

ពង្សាវតាខ្មែរ      ចារមកហូរហែ    កម្ពុជាបុរី

មានអរិយធម៌    ខ្ពង់ខ្ពស់​ប្រពៃ​   សុះ​សាយ​លឺល្បី   សម័យអង្គរ។

ដីខ្មែរធំធេង      លាត​សន្ធឹង​វែង​     សម្រស់​បវរ

សម្បត្តិ​ធម្ម​ជាតិ​  មាន​ទៀត​មិន​ក្រ​   ខេម​រា​ត្រេក​អរ​  បេតិក​ភណ្ឌ​ជាតិ ។

សូម​ខ្មែរ​ប្រុស​ស្រី   សាម​គ្គី​ជា​ថ្មី​      កុំ​បី​រវាត​

នាំគ្នា​គិត​គូរ​     ក្នុង​ប្រយោជន៍​ជាតិ​  តាមព្រះ​ឱ​វាទ​   ព្រះ​ពុទ្ធ​ចិន​ស្រី។

បង​ប្អូន​ខេមរា​     រស់​នៅ​ទី​ណា​      សូ​ម​សុខ​សួស្ដី

ជួប​ជុំ​គ្រួ​សារ​  ញា​តិ​កា​ប្រុស​ស្រី  សាង​កម្ពុជា​ថ្មី​  បាន​សុខ​ក្សេម​ក្សាន្ដ។​

ស្រង់ពី

37

«​សារមួយពីទាហាន​ជាយដែន»

 ខ្ញុំ​បានបម្រើ​ការ​ជា​ទាហាន​អស់រយៈពេល៤៥ឆ្នាំហើយ ។ ខ្ញុំ​ជា​កងទ័ព​ជួរមុខ​ដែល​ស្ថិតនៅ​​ព្រំ​ប្រ​ទល់​ប្រទេស ។

ឆ្នាំ​នេះ ជាឆ្នាំ​ចុងក្រោយ​ដែលខ្ញុំ​ត្រូវ​ទទួល​ភារៈកិច្ច​ជា​ទាហាន​ជាយដែន ។​ រដ្ឋ​តម្រូវ​ឲ្យ​​ខ្ញុំ​ចូល​និវត្តន៍​ក្នុងឆ្នាំនេះ ព្រោះតែ​អាយុ​កាល​របស់ខ្ញុំ​កាន់តែជរា​ហើយ ។​

កូនៗរបស់​ខ្ញុំ​ បានចាកចេញ​ពី​ផ្ទះ​ ដើម្បី​ទៅ​ធ្វើការ​ចិញ្ចឹម​ជីវិត​អស់​រយៈពេល​៣ឆ្នាំ​ហើយ ព្រោះតែ​ពួកគេ​ពុំ​អាច​រស់​នៅ​នឹងជីវិត​ភាព​លំបាក ក្រខ្សត់​ ។

ខ្ញុំ​រលឹក​ដល់​កូនៗរបស់ខ្ញុំ​ណាស់ ប៉ុន្តែ​ខ្ញុំ​ពុំ​​មានវិធី​សាស្រ្ដអ្វី​​ធ្វើឲ្យ​ពួកគេ​ត្រលប់មកផ្ទះវិញបានឡើយ ព្រោះតែខ្ញុំពុំមានលទ្ធភាពផ្តល់នូវជីវិតភាពល្អដល់ពួកគេបានឡើយ ។

នៅពេលដែលយាមល្បាត​ ពលទាហាន​រួមក្រុមរបស់ខ្ញុំ គេនាំគ្នាស៊ីផឹក​សប្បាយអ៊ឺងកងជាមួយមេ ។ ដោយឡែកតែខ្ញុំដែលមិនអាចផឹកស្រាបាន ត្រូវ​ឈរ​យាមនៅឯព្រំប្រទល់​តែម្នាក់ឯង ។ ទោះជា​យ៉ាងណា ក៏ខ្ញុំពុំមានអារម្មណ៍ថា​ឯកាឡើយ ព្រោះខ្ញុំនៅមាន​សំឡេងខ្លុយកំដរ​​ជារៀងរាល់ពេល ។

ទោះបី​ពួក​គេ​សើច​ចំអក​ចំពោះ​ភាព​ស្មោះត្រង់នឹងតួនាទី​របស់ខ្ញុំ​ ក៏ខ្ញុំ​ពុំមាន​អារម្មណ៍​អាក់អន់​ស្រពោនចិត្ត​ឡើយ ព្រោះ​ក្នុងចិត្តខ្ញុំតែ​គិតជានិច្ចថា​ ហោចណាស់ក៏នៅសល់ខ្ញុំ​ដែល​ការពារប្រជាជាតិខ្ញុំដែរ ។ ទោះបីសង្ខារ​ខ្ញុំ​ត្រូវ​ផ្ដាច់ដោយសារសង្រ្គាម ក៏ខ្ញុំមានមោទភាព​ដែលបាន​បំពេញ​នូវ​ភក្ដីភាព​ចំពោះ​ប្រទេសជាតិ និងតួនាទី​របស់ខ្លួន​ ។ ម្យ៉ាងទៀត ទោះបីខ្ញុំ​ពុំបានរស់នៅក្បែរកូនៗក្ដី ក៏ប៉ុន្តែ ខ្ញុំអាចការពារ​ពួកគេបាន​ពីចម្ងាយ ។​ ប្រសិន​បើថ្ងៃណាមួយ ​ខ្ញុំ​ត្រូវ​ពាលី​ដើម្បី​ជាតិ​មាតុភូមិខ្ញុំ សូម​ឲ្យ​ព្រលឹងខ្ញុំ​បានក្លាយជា​បង្គោល​ដ៏រឹងម៉ាំដើម្បីការពារប្រទេសជាតិ​ខ្ញុំ ៕

ស៊ូស្លាប់ក្នុងកិត្តិយស ប្រសើរជាង​ដុសពោះក្នុងការបំផ្លាញជាតិ ។

– ដោយសណ្តែកបណ្ដុះ ថ្ងៃ២កើត ខែពិសាខ ឆ្នាំមមី ឆស័ក ព.ស២៥៥៨

tumblr_m7kvdzV0ch1rap6w1o1_500

~ ក្នុងមួយជីវិត ដាច់ខា​តត្រូវធ្វើរឿងពីរយ៉ាង

  ទី១ គឺត្រូវយល់ន័យនៃជីវិត និង

  ទី២ គឺត្រូវធ្វើឲ្យ​ជីវិត​មានន័យ ។

– កើតមកមួយ​ជាតិ​ធាតុ​មួយ​ចាន       ពុំដែលស្រាក​ស្រាន្ត​ព្រោះ​កិលេស​

បំពេញ​តណ្ហា​ឥត​ត្រិៈ​រិៈ​                   បម្រើ​កិលេស​បាំង​ធម៌អា​ថ៌ ។

– ក្រពះ​យំស្រែក​ប្រឹង​បំពេញ​            កើត​ទុក្ខទោម្នេញព្រោះ​អាហារ​

ប្រើ​ល្បិច​កិចកល​គ្រប់​ប្រ​ការ​            ដើម្បី​អា​ត្មា​ផុក​ក្ដី​ខ្សត់ ។

– ផល​ហេតុ​កើ​ត​ចេញ​មក​ពី​កម្ម​        នាំបញ្ចក្ខន្ធ​ឲ្យ​កំសត់​

មិនយល់ហេតុ​ផល​មក​សន្មត​          សង្កត់​ធម៌កប់​ក្រោម​តណ្ហា ។

– ជីវិត​នៅរស់​ពុំ​គួរ​ឃ្លាត​                 គួរ​លៃ​ពេល​ឆ្លៀត​​ស្ដាប់​ធម៌​អា​ថ៌​

ស្វែងយល់​ពី​ផល​និង​កម្មា​              ទើប​ពាំ​អាត្មា​ដល់​ឋាន​តុសិត ។

ដោយ សណ្តែក​បណ្តុះ ២៨ មេសា ២០១៤

~​ សារមួយពីគ្រូពេទ្យស្ម័គ្រចិត្តម្នាក់​

៣ឆ្នាំមុន ខ្ញុំបាន​ចុះឈ្មោះធ្វើជាគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅអង្គការ​ក្រៅរដ្ឋាភិបាលមួយ។ ការងារ​របស់ខ្ញុំ​ គឺជួយចាក់ថ្នាំបង្ការ និងពិនិត្យ​ជម្ងឺ​ទូទៅ​ដោយ​ឥតគិត​ថ្លៃ​​នៅ​តាមបណ្ដា​ខេត្ត​ ។

ថ្ងៃមួយ មានភ្លៀង​ធ្លាក់​មួយ​មេធំ នៅតាមដងផ្លូវដែលនៅជិត​មន្ទីរ​ពេទ្យ​បង្អែកខេត្ត​ ត្រូវលិចលង់ផងដែរ ។ កន្លះម៉ោងក្រោយ មានអ្នកជម្ងឺម្នាក់ មានសភាព​ធ្ងន់​ ត្រូវបានដឹក​មកមន្ទីរពេទ្យ​ តាមរ៉ឺម៉ក់​ជាបន្ទាន់​ ។ សភាព​របស់​អ្នកជម្ងឺ​ គឺធ្ងន់ណាស់ អ្នកជម្ងឺស្គម​ស្គាំ និងក្អកក្អួតឈាមជាច្រើន ។ ចៃដន្យអាក្រក់ លោកគ្រូពេទ្យ​ធំ​ប្រចាំ​មន្ទីរពេទ្យ​ បានទទួលបេសកម្ម​យ៉ាងសំខាន់មួយ ទៅព្យាបាលជម្ងឺដល់ទាហាននៅឯជាយដែនខេត្ត​​ នៅសល់តែខ្ញុំ​ដែលត្រូវ​ទទួលរ៉ាប់រងបន្ទាប់ពីលោកគ្រូពេទ្យ​ធំ ។ ពេល​ឃើញ​សភាព​អ្នក​ជម្ងឺធ្ងន់ធ្ងរ​យ៉ាងនេះ ខ្ញុំពុំ​​បាន​ខ្វល់ខ្វាយ​ពីការលាងសម្អាត​សំភារៈ​ពេទ្យ​នោះទេ គឺខ្ញុំ​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​ទប់ឈាម​​អ្នកជម្ងឺ​ជាមុនសិន ។

អស់រយៈពេល​មួយ​ម៉ោង​បន្ទាប់​ពីការ​ព្យាបាល​មក​ អ្នក​ជម្ងឺមាន​អាការ​ធូរស្បើយឡើងវិញ​ ។ ថ្ងៃទី​ពីរ បន្ទាប់​ពី​ធ្វើការ​តាមដាន​សភាព​របស់​អ្នក​ជម្ងឺ​មក ទើប​ខ្ញុំ​ប្រទះ​ឃើញថា​ អ្នកជម្ងឺមាន​ផ្ទុកនូវ​មេរោគ​អេដស៍ ។​

បីខែក្រោយបន្ទាប់​ពី​ត្រឡប់​ពីទីរួមខេត្ត​មកទីក្រុងវិញ អង្គ​ការ​តម្រូវ​ឲ្យ​ខ្ញុំ​ទៅពិនិត្យ​សុខភាព​ឡើងវិញ ហើយខ្ញុំក៏​បានឲ្យ​គេពិនិត្យ​បន្ថែម​នូវ​មេរោគអេដស៍ផងដែរ ។ លទ្ធផលនៃការធ្វើ​​តេស្ដបានចេញមក គឺវិជ្ជមាន ខ្ញុំបានឆ្លងនូវមេរោគអេដស៍ពីអ្នកជម្ងឺនោះ ដូចនឹងការ​សន្និដ្ឋាន​របស់ខ្ញុំ​។​

បន្ទាប់​ពីបានដឹងថាខ្ញុំឆ្លងនូវមេរោគអេដស៍ហើយនោះ ខ្ញុំតែងតែលើក​ទឹកចិត្តនឹងអប់រំខ្លួនឯង។ ឲ្យតែខ្ញុំចេះគ្រប់គ្រងនឹងថែរក្សាសុខភាព​ខ្លួនឯងបានល្អ នោះខ្ញុំមានសុខភាពដូចអ្នកដទៃដូច្នោះដែរ។

ប៉ុន្តែ ដោយការងារខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ​កាន់តែមមាញឹក​ មេរោគក៏​ផ្ដើម​ធ្វើទុកទោសដល់​ខ្ញុំ​ជារឿយៗ​ រហូតដល់ខ្ញុំធ្លាក់ខ្លួនឈឺ​មិនអាចក្រោក​ពីគ្រែរួច​បាន ។

មិត្តភក្រ័្ត​របស់ខ្ញុំ​ បានមកសួរសុខទុក្ខខ្ញុំ​ ហើយមានការ​សោកស្ដាយ​ជាខ្លាំង​ ចំពោះ​ផលតបស្នងនៃការ​ជួយដល់អ្នកដទៃ​។ ប៉ុន្តែ សម្រាប់​ខ្លួនខ្ញុំផ្ទាល់​ពុំមានការសោកស្ដាយ​ក្នុងការជួយសង្គ្រោះប្រជាជាតិ​របស់ខ្ញុំឡើយ ព្រោះ​ការជួយរបស់ខ្ញុំ​ទទួលបានលទ្ធផលដែលខ្ញុំចង់បាន គឺការជួបជុំ​។

ស្នាមញញឹម ក្ដីសង្ឃឹម ការលើកទឹកចិត្ត​នៃ​​សមាជិកគ្រួសារ​របស់អ្នកជម្ងឺ​ គឺជាពន្លឺដែល​បង្ហាញផ្លូវឲ្យ​ខ្ញុំ​ធ្វើ​ទង្វើរមនុស្សធម៌ ។​ ឯការឆ្លងជម្ងឺនេះ គឺបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួនខ្ញុំផ្ទាល់ ។​ ​

មនុស្ស មិនយូរមិនឆាប់​គង់តែនឹងត្រូវស្លាប់ តែបំណាច​ថានឹងត្រូវស្លាប់​ ក៏ត្រូវស្លាប់ដោយបានធ្វើនូវកិច្ចដែលមានន័យសម្រាប់ជីវិតខ្លួន ។​

helpinghands1

ដោយ សណ្តែក​បណ្ដុះ​​ ៣០ មេសា ២០១៤

រលឹកកាព្យ

– កំណាព្យ​កាព្យ​ឃ្លោង    តែងក្រោម​ដើម​ដូង   ផ្លែធ្លាក់​ត្រូវក្បាល​

រវល់​ភ្លឹក​តែង           ភ្លេច​គិតដល់​កាល​     រាង​មិន​ព្រម​ចាល​

ក្បាល​ដេរ​ពីរថ្នេរ​ ។

– ទើបស្បើយ​ពីកិច្ច     តែង​កាព្យ​បន្តិច​        ទាន់​ពេល​ទំនេរ

តែងភ្លេច​មើល​មេឃ​    រសៀល​ទាន់​ទេរ​       ថ្ងៃ​ល្ងាច​ជ្រាល​ជ្រេ​

ជិត​អស្ដង្គត​ ។

– អក្សរ​សាស្រ្ត​ខ្សោយ​    រវល់​បណ្ដោយ​    ​    វីស​តែ​រលត់​

ចេះ​ដឹង​ខ្លួន​ទាន់​         លែង​ដើរ​ប្រឹង​រត់​      វិជ្ជា​មោះ​មុត​

​បាន​ពី​គម្ពីរ​ ។

-មិន​មែន​តែង​អួត      ធ្វើ​ឫក​អំនួត          ខ្លួន​ខ្លាំង​គ្មានពីរ

ធាតុ​ពិត​គឺខ្សោយ​       សុំមិន​ល្បង​ល្បោយ​    ​ចុះ​ថយ​ពី​ទី​   មិន​ហ៊ាន​ថា​ខ្លាំង ។

ដោយ សណ្ដែកបណ្ដុះ ១១-មេសា​-​២០១៤

KEEPING YOUR CONFIDENCE UP

from Taking the Fear out of Changing

by DENNIS O’GRADY

  1. Success seeks to help you become more accepting of your genuine strengths. Self-approval unleashes your best traits to be expressed in your work and family life, and in the world. How can you learn to accept your successes without panicking? Here are some practical ways to learn to celebrate all of your SUCCESSES.
  2. Self-esteem: Being a genuine achiever means you acknowledge your strengths, hunt of your secret talents, and give your best to the world without being a braggart. Build your Self-Confidence by Learn from your failures.
  3. Understanding: Achievement means you are an intense person who expresses who you really are while staying open to growing and changing each and every day. Build your Self-Confidence by Thrive on responsibility.
  4. Child Drive: You pay attention to inner urges that speak to you about what work you love to do and what insights you have to give the world. Build your Self-Confidence by Make work fun. (find out what is your dream work)
  5. Curiosity: You talk, talk, and talk some more to people to find out what makes them tick. You soak up information like a sunbather taking in sunshine. Build you Self-Confidence by Take good advice.
  6. Energy: You maximize your energy by eating, sleeping, exercising, and working in recognition of your own special rhythms. You do what makes you feel most alive. Build your Self-Confidence by Keep your energy high.
  7. Set Goals: You dignity life with long-term goals and mark your progression toward them. Build your Self-Confidence by Choose commitment.
  8. Stay Focused: You intensely focus single-mindlessly on the most important tasks to accomplish, and you say ” No Way!” to nifty distraction.
  9. Errors: You make errors every day and know that if you aren’t failing at least once a day then you aren’t succeeding. You try again to hit the mark after you’re missed it. Build your Self-Confidence by Never accept failure as a permanent state.
  10. Satisfaction: Yon endorse yourself for your wins, follow a consistent set of value, and take humble pride in all your accomplishments. Build your Self-Confidence by Feel gratified.
  11. Permit yourself to be a genuine achiever instead of an imposter. Real people aren’t impostors-we are the genuine article. Take the risk, and be the real McCoy!

(Advanced NORTHSTAR, Reading and Writing, second edition, p53, 54)

self-confidence-240x240

All you need are Specific, Measurable, Achievable, Realistic, and Time to yourself.

ថ្មីៗនេះ ខ្ញុំប្រទះឃើញថា​មានអ្នកកើតជម្ងឺភ្នែកក្រហមច្រើននាក់ណាស់នៅកន្លែងធ្វើការ និង នៅម្តុំផ្ទះខ្ញុំ។ មានអ្នកមួយចំនួនបានយល់ច្រឡំរវាងជម្ងឺភ្នែកក្រហម និង ជម្ងឺឈឺភ្នែកថាដូចគ្នា។ តាមការវិភាគ​របស់បុគ្គលមួយចំនួនទៅលើជម្ងឺភ្នែកក្រហម និង ជម្ងឺឈឺភ្នែកមានភាពខុសគ្នាត្រង់ថា៖

ជម្ងឺឈឺភ្នែក គឺគ្រាន់តែធ្វើឲ្យសរសៃភ្នែកឡើងក្រហម អ្នកជម្ងឺហូរទឹកភ្នែក , ផ្សា, និងក្តៅភ្នែក ។ ឯជម្ងឺភ្នែកក្រហម គឺធ្វើឲ្យផ្ទៃសនៃគ្រាប់ភ្នែកប្រែពណ៌ជាក្រហមឆ្អិន មានភាពរមាស់ ហូរទឹកភ្នែក និងសម្បោរ ព្រមទាំង​ស្អិតភ្នែក​ ។ តាមការយល់ឃើញរបស់ខ្ញុំ ជាចម្បង​ជម្ងឺភ្នែកក្រហម​ ឆ្លងតាមរយះធាតុអាកាស និងការដកដង្ហើមទល់មុខនឹងអ្នកកើតជម្ងឺ។

ខាងក្រោមនេះជាវិធានការទប់ស្កាត់ និង លក្ខណៈរបស់ជម្ងឺភ្នែកក្រហម៖

-លក្ខណៈ ៖

  • ភ្នែកក្រហម, ហូរទឹកភ្នែក ឬទឹករងៃ ,  ពេលក្រោកពីដេកត្របកភ្នែកស្អិតជាប់គ្នា, មានអារម្មណ៍ថាមានអ្វីម្យ៉ាងក្នុងភ្នែក, ចេះតែចង់ញីភ្នែក, រមាស់ភ្នែក….
  • ករណីខ្លះអាចជាទៅវិញឯកឯងក្នុងប្រហែល៣អាទិត្យ

-ការចម្លង ៖

  • តាមរយះទឹករងៃ ឬទឹកភ្នែក
  • សម្បោរ ឬភាគល្អិតតូចៗតាមខ្យល់ដង្ហើម
  • តាមរបស់ប្រើប្រាស់ដូចជា៖ កន្សែងជូតមុខ ស្រោមខ្នើយ សម្លៀកបំពាក់ ភួយ ក្រណាត់ជូតវ៉ែនតា គ្រឿងសម្អាង ថ្នាំបន្ទក់ភ្នែកដែលប្រើលើភ្នែកដែលឈឺ…
  • កន្លែងងាយឆ្លងដូចជាអាងហែលទឹកជាដើម

-ការបង្ការ៖

  • ឧស្សាហ៍លាងដៃនឹងសាប៊ូ ពិសេសក្រោយប៉ះពាល់អ្នកជម្ងឺ ឬរបស់ប្រើប្រាស់របស់អ្នកជម្ងឺ
  • ហាមញីភ្នែក
  • ប្រយ័ត្នការឆ្លងតាមសម្ភារៈប្រើប្រាស់ និងអាងហែលទឹក

-ការព្យាបាល ៖

  • ស្អំទឹកកកលើភ្នែក ដើម្បីបន្ថយ​រោគសញ្ញា
  • ការដាក់ថ្នាំបន្តក់ភ្នែកនឹងជួយឲ្យជម្ងឺឆាប់ជា និងបន្ថយការឆ្លង
  • អនាម័យភ្នែកដោយទឹក និងកន្សែងស្អាត
  • កុំប្រើថ្នាំបន្តក់ភ្នែក ដែលធ្លាប់​ដាក់លើ​ភ្នែក​​ឈឺ ទៅដាក់លើភ្នែកដែលមិនឈឺ
  • ហាមញីភ្នែក

s37conjunctivitis

កំណាព្យមិត្តហ្វេសប៊ុក

ទំនុកច្រៀង និង សំឡេងច្រៀង របស់ មិត្តហ្វេសប៊ុក

EventsForChange

~ creative ideas for making a difference ~

The Cosy Kitchen

Food. Friends. Fridays.

សុខុម / Sokhom

សេរីភាព​នៃស្នាមញញឹម

ស្មៅ

របត់ជីវិតថ្មី

អនុស្សាវរីយ៍

នេះ​ជា​ជីវិត​របស់​ខ្ញុំ

បន្តរៀន បន្តលូតលាស់

ទីកន្លែងដែលផ្តល់ចំណេះដឹង និងការអប់រំ

កេរដំណែលខ្មែរ​-KDNK

រួមគ្នាដើម្បីថែរក្សាទាំងអស់គ្នា - Together We Can Protect...!

Chouk Khmer

...a knowledge bank in Khmer

ជីវិតឥន្ទធនូ

ខុសគ្នា តែដូចគ្នាទេ

សុធីពោធិ៍រៀង

ពោធិ៍រៀងជាស្រុកកំណើត(ព្រៃវែង)

I AM CAMBODIAN

តក់ៗពេញបំពង់(drop by drop)

LIM TAOSIN

WELLCOME

ជ្រុងមួយ

ចែករំលេកអ្វីដែលខ្ញុំមាន.....

សំបុករៀន/Sombokrean

ប្រភពចែករំលែកចំណេះដឹងនិងកំសាន្តផ្សេងទៀត

តាម៉ាប់ យាយម៉ាប់

ស្វាគមន៍​​ការ​មក​កាន់​ផ្ទះ​ថ្មី

All In Khmer

អ្នក​អាច​ស្វែង​រក​បាន​ច្រើន​ជាការ​រំពឹង​ទុក

កវី ខេត្តស្ទឹងត្រែង

ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

មេត្តាខ្មែរ

នត្ថិ សន្តិ បរំ សុខំ

សិក្សាព្រះធម៌

អប្បមាទោ អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់

ស្រុកកោះធំនៃប្រទេសកម្ពុជា

ពីនេះពីនោះទាក់ទងនឹង ភូមិសាស្រ្ដកម្ពុជា

Samady KS

ទោះ​ល្ងង់ ឬឆ្លាត ក៏​មាន​អណ្ដាត​ដូច​គ្នា

សហគមន៍ជនបទនៅកម្ពុជា

ពីជនបទនៅកម្ពុជាមកកាន់ពិភពលោក

Khmermon's Weblog

Share Your Ideas Era

បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

-DiaNote-

Life in Cambodia from a Cambodian perspective...

ភរិយានិងម្ដាយម្នាក់

កំណត់ហេតុរបស់ភរិយានិងម្ដាយម្នាក់

បណ្ដាញព័ត៌មាន

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

ប៉ុង ប៉ុង "km2g"

ខេមេក Random

Note4today

កំណត់ត្រាថ្ងៃនេះ

មាន​សង្ឃឹម

ចង់​ឃើញ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​មនុស្ស​គ្រប់​គ្នា

អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន សូមស្វាគមន៍

អក្សរសាស្ត្ររលត់ ជាតិរលាយ អក្សរសាស្ត្រពណ្ណរាយ ជាតិថ្កើងថ្កាន